GuidePedia

0
តារា​សម្ដែង​និង​ម៉ូដែល​អង់គ្លេស Roise Huntington-Whiteley បាន​បង្ហាញ​ស្ទីល​ថ្មី​ដោយ​ស្រាត​សំលៀក​បំពាក់​គ្មាន​សល់ ក្នុង​លេខ​ថ្មី របស់​ទស្សនាវដ្ដី​បុរស​បារាំង Lui ចេញ​ផ្សាយ​​ខែ​មិថុនា។
 

ត្បិត​តែ​តារា​ស្រី​វ័យ ២៨ឆ្នាំ​រូប​ធ្លាប់​ថត​ឈុត​សិចស៊ី​ជា​ច្រើន​កន្លង​មក​ក្ដី ប៉ុន្តែ​ឈុត​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​រូបថត​ភាគ​ច្រើន​សុទ្ធ​តែ​សិចស៊ី​ខ្លាំង និង​សុទ្ធ​តែ​មាន​ស្ទីល​ប្លែក​ៗ ដូច​ជា​ឈុត​ជាមួយ​ពស់​សិប្បនិម្មិត និង​ឈុត​សំលៀកបំពាក់​ប្លាស្ទិក។

ក្រៅ​ពី​ទស្សនាវដ្ដី Liu ថ្មី​ៗ​នេះ​ដែរ តារា​ម៉ូដែល​របស់​ក្រុមហ៊ុន Victoria’s Secret រូប​នេះ ក៏​បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar ដែរ ប៉ុន្តែ​មិន​មាន​ឈុត​ស្រាត​ដូច្នេះ​ទេ។

Roise Huntington-Whiteley បាន​ក្លាយ​ជា​តារា​ម៉ូដែល​តាំង​ពី​ឆ្នាំ​២០១៣ និង​បាន​ប្រឡូក​ការ​​សម្ដែង​លើក​ដំបូង តាម​រយៈ​ខ្សែ​ភាពយន្ត “Transformers 3” កាល​ពី​ឆ្នាំ​២០១១។ ភាពយន្ត​ថ្មី​ចុង​ក្រោយ​របស់​នាង គឺ​រឿង “Mad Max: Fury Road” ដែល​ទើប​តែ​ចេញ​បញ្ចាំង​កាល​ពី​ពីរ​សប្ដាហ៍​មុន ៕

Post a Comment

 
Top