តារាចម្រៀងរ៉េបល្បីឈ្មោះ ពូឃ្លាំង ដែលមួយរយៈនេះបានស្ងប់ស្ងាត់ ពីពិភពសិល្បៈ បានប្រាប់ឲ្យដឹងថាលោកនឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃនេះហើយ។
ពូឃ្លាំងនិយាយប្រាប់មក Sabay ថា ” បងជិតរៀបការហើយគឺថ្ងៃនេះតែម្ដង ហើយល្ងាចនេះម្សិលមិញគឺសូត្រមន្តនៅគេហដ្ឋានខាងស្រីនៅខេត្តព្រះសីហនុ និងទទួលអាហារនៅសណ្ឋាគារសុខា ហើយខ្ញុំមានអារម្មណ៍ថាថ្ងៃនេះខ្ញុំជាបុរសដែលសង្ហាជាងគេ ព្រោះជាថ្ងៃពិសេស”។
សម្រាប់សំណួរថាតើលោកមានទំនាក់ទំនងគ្នារយៈពេលប៉ុន្មានហើយបានជាឈានដល់ការដឹកដៃគ្នាចូលរោងការនោះ ពូឃ្លាំងបានបញ្ជាក់ថា “ពួកខ្ញុំស្គាល់គ្នាយូរណាស់ហើយ តែទើបសម្រេចចិត្តថារៀបការ។ ម្ចាស់ផ្ទះសំណាក់រូបនេះបានបន្តទៀតថា ” ពិធីជ័យមង្គលនេះខ្ញុំបានអញ្ជើញភ្ញៀវជាអ្នកសិល្បៈដូចគ្នាប្រហែលជាង ១០ នាក់ប៉ុណ្ណោះមានដូចជា កញ្ញា មាស សុខសោភា នេនទុំ ប្ដីប្រពន្ធអ្នកនាង គង់ សុជាតិ រ៉ូលីន លោក ឈន សុវណ្ណារាជ ក្រុមដន្ត្រីរបស់លោក គង់ ពិសិដ្ឋ ជាដើម។ សរុបទាំងអស់ភ្ញៀវមានប្រហែល ១០០ តុ និងប្រហែលជាអាចមានពិធីកាត់ចំណងដៃនៅភ្នំពេញផងក៏ថាបាន។
កូនក្រមុំរបស់ពូឃ្លាំងនោះមានឈ្មោះថា ស៊ុយ ចន្ធូ ហើយមានអាយុស្របាលគ្នានឹងគាត់ដែរ និងមានមុខរបរជាស្ត្រីមេផ្ទះ៕


Post a Comment